កម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ
ជីវប្រវត្តិ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះជាងគេលើពិភពលោកពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។ ជាផ្នែកមួយនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ កំពុងអនុវត្តកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ដោយគាំទ្រថវិកាពីមូលនិធិវិនិយោគអាកាសធាតុ។ កម្មវិធី SPCR ផ្តោតលើ២គោលដៅដើម្បីជម្រុញភាពធន់នឹងអាកាសធាតុ។ គោលដៅចំបងៗរួមមាន៖ ទីមួយគឺដើម្បីកសាងចំណេះដឹងអំពីផលប៉ះពាល់ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងវិធីសាស្ត្រការបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក និងការអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ គោលដៅទីពីរគឺការវិនិយោគក្នុងការប្រើប្រាស់ជំនាញថ្មី បច្ចេកទេស បច្ចេកវិទ្យាទំនើបៗ និងការអនុវត្តវិស្វកម្មសម្រាប់ភាពធន់នឹងអាកាសធាតុ។
គោលបំណងជារួម
ដើម្បីបញ្ជ្រាបភាពធន់នឹងអាកាសធាតុទៅក្នុងផែនការអភិវឌ្ឍន៍។
លទ្ធផលរំពឹងទុក
លទ្ធផលរំពឹងទុករបស់ TA គឺថានឹងមានជានិរន្តនូវសមត្ថភាពស្ថាប័ន និងផ្នែកបច្ចេកទេស ក្នុងការរួមបញ្ចូលការបន្ស៊ាំទៅក្នុងផែនការអភិវឌ្ឍ។ ជាពិសេស ចុងក្រោយ TA សង្ឃឹមទទួលបាន:
(i) ឧបករណ៍ត្រួតពិនិត្យហានិភ័យនឹងត្រូវបានអនុវត្តជាប្រចាំសម្រាប់គម្រោងក្នុងប្រព័ន្ធធារាសាស្ត្រ ការការពារទឹកជំនន់ កសិកម្មជីវចំរុះ ផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹក និងអនាម័យ និងការអភិវឌ្ឍទីក្រុង។
(ii) ការវាយតម្លៃភាពងាយរងគ្រោះ (VAs) ដែលបញ្ចូលព័ត៌មានអាកាសធាតុនឹងត្រូវអនុវត្តសម្រាប់គម្រោងដែលត្រូវបានកំណត់ថាមានហានិភ័យនៅក្នុងវិស័យសំខាន់ៗ។
គម្រោងពាក់ព័ន្ធ
១. បង្កើនភាពធន់ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងមុខជំនួញផ្តោតលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
២. បង្កើនភាពធន់នឹងអាកាសធាតុលើវិស័យកសិកម្មក្នុងខេត្តកោះកុង និងមណ្ឌលគិរី
៣. បង្កើនការគ្រប់គ្រងហានិភ័យគ្រោះទឹកជំនន់ និងរាំងស្ងួតក្នុងខេត្តពោធិ៍សាត់
៤. ផ្លូវធន់នឹងអាកាសធាតុក្នុងខេត្តព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និងកំពង់ស្ពឺ
៥. ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទធន់នឹងអាកាសធាតុក្នុងខេត្តកំពង់ចាម
៦. ហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុនៅសេដ្ឋកិច្ចក្រុងរបៀងខាងត្បូងបាត់ដំបង បាវិត អ្នកលឿង និងប៉ោយប៉ែត
៧. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធន់នឹងទឹកជំនន់នៅក្រុងពោធិ៍សាត់ និងក្រុងកំពង់ឆ្នាំង
៨. ការប្រមូលទឹកភ្លៀង និងប្រព័ន្ធស្រោចស្រពដំណក់ទឹកសម្រាប់ផលិតកម្មដំណាំមានតម្លៃពាណិជ្ជកម្មខ្ពស់នៅកម្ពុជា