យុទ្ធនាការដាំកូនឈើ នៅមជ្ឃមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០
- Date of publication: 27 August 2020
- Institution: ក្រសួងបរិស្ថាន (MoE), ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD)
- Author: BESD Project/DAPF & CCCA Programme/DCC
- Language: Khmer
- Type: Album
- Photos Number: 8
យុទ្ធនាការដាំកូនឈើ នៅមជ្ឃមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រសួងបរិស្ថានក្រោមគម្រោង ការជំរុញបរិយកាសអំណោយផល សម្រាប់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា បានរៀបចំយុទ្ធនាការដាំកូនឈើជាលក្ខណៈទ្រង់ទ្រាយធំនៅមជ្ឃមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួង បរិស្ថាន ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខធិការក្រសួងបរិស្ថាន លោកស្រី Sonali Dayaratne អនុប្រធានតំណាងប្រទេសនៃយូអិនឌីភីប្រចំាកម្ពុជា ឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយដ្ឋាន និងនាយកដ្ឋាននៃក្រសួងបរិស្ថាន អាជ្ញាធរដែនដី និងមន្ត្រីឧទ្យាននុរក្ស ប្រមាណ២៧០រូប។
ក្នុងឱកាសនោះ កូនឈើសរុបចំនួន ១០០០ដើម មានប្រភេទបេង ធ្នង់ ក្រញូង និងឈើទាល ត្រូវបានដាំក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន ខេត្តសៀមរាបដែល។ ពិធីដាំកូនឈើនាថ្ងៃនេះមានគោលបំណងចូលរួមចំណែកស្តារគម្របព្រៃឈើឡើងវិញ និងបំផុសស្មារតីដល់ប្រជាជន និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃព្រៃឈើដល់សាធារណៈជន។