នារសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសន្និសីទទីផ្សារមូលបត្រស្តីពី “ការជំរុញការវិនិយោគបៃតង និង និរន្តរភាព៖ វិធីសាស្ត្រជាក់ស្តែង ដើម្បីលើកកម្ពស់ចីរភាពសាជីវកម្ម” នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ជាន់ទី២។គួរបញ្ជាក់ផងដែរថា និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដោយមានកិច្ចសហការពីធនាគារអភិវឌ្ឍន៍អាស៊ី លេខាធិការដ្ឋានអាស៊ាន និងសាជីវកម្មធានាឥណទានវិនិយោគ នឹងរៀបចំសន្និសីទទីផ្សារមូលបត្រស្តីពី “ការជំរុញការវិនិយោគបៃតង និង និរន្តរភាព៖ វិធីសាស្ត្រជាក់ស្តែង ដើម្បីលើកកម្ពស់និរន្តរភាពសាជីវកម្ម” 

សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគប្រកបដោយនិរន្តរភាពនៅកម្ពុជា តាមរយៈ យន្តការទីផ្សារមូលបត្រ យន្តការនានាដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក៏ដូចជាការលើកកម្ពស់ការបោះផ្សាយ សញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា ដោយមានការលើកឡើងនូវករណីសិក្សាជោគជ័យពាក់ព័ន្ធនឹងការជ្រើសរើសសូចនាករ ដែលមានឥទ្ធិពលជាវិជ្ជមានសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការផ្សព្វផ្សាយអំពីធនធាន និងជំនួយ បច្ចេកទេសដែលមានដើម្បីគាំទ្រដល់ការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា។


  • Share on Social Media