ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការបង្ហាញលទ្ធផលនៃការរៀបចំសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ ក្រោមគម្រោងរបាយការណ៍តម្លាភាពពីរឆ្នាំម្តង លើកទី១របស់កម្ពុជា ក្រោមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងមានការចូលរួមពីក្រុមការងារបច្ចេកទេសប្រែប្រួល អាកាសធាតុ និងអនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ ដៃគូអភិវឌ្ឍ គ្រឹះស្ថានសិក្សា មន្រ្តីអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នៅថ្ងៃព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

សិក្ខាសាលានេះ ផ្តោតសំខាន់លើ៖ ១. របាយការណ៍បច្ចេកទេសសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់សម្រាប់វិស័យថាមពល ២. វិស័យដំណើរការឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល ៣. វិស័យកសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី និង៤.វិស័យសំណល់។

ប្រភព៖ https://www.facebook.com/MinistryOfEnvironmentCambodia/posts/pfbid0F8jVDRQSgN7YDNM2G1nkkJeZnMiFWWnQbdYYApEhe8JH8MvYPesBpjy8QrvqF7zAl










  • Share on Social Media