CC training to UBB 3 Nov 2016ខេត្ត​បាត់ដំបង ថ្ងៃទី០៣ ​ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការ​គាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃ​អគ្គ​លេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយចីរភាព បាន​សហការជាមួយសាកលវិទ្យាល័យបាត់ដំបង រៀបចំ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ស្តីពីការ​ប្រែប្រួល​អាកាស​ធាតុជូន​ដល់​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និង​ប្អូនៗ​និស្សិតនៃ​សាកល​វិទ្យា​ល័យ​បាត់ដំបង សរុបចំនួន២៥៦​នាក់ ក្នុងគោលបំណង​បង្កើន​សមត្ថភាពពីការយល់​ដឹងការប្រែប្រួល​អាកាស​ធាតុ​ដូចជា មូលហេតុ ផលប៉ះពាល់ ការឆ្លើយតបរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជា និង​ថ្នាក់​អន្តរ​ជាតិស្តីពីការ​ប្រែប្រួល​អាកាស​ធាតុ បន្ស៊ាំ និង​ការកាត់បន្ថយការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ដែលនាំ​ឱ្យមានកំណើន​កម្តៅភពផែនដី។

បន្ទាប់មក និស្សិត​ទាំងអស់បានចូលរួមយ៉ាងសកម្មភាព និងបាន​ពិភាក្សា​ពីសកម្មភាព​ដែល​អាចចូលរួមកាត់បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ​ដែលមានដូចជា ការសន្សំ​សំចៃ​ថាម​ពល​អគ្គិសនី ទឹក​ ការ​ចូល​រួមគ្រប់គ្រងសំណល់ ដាំដើមឈើឡើងវិញ ​ថែរក្សា​ព្រៃឈើ និង​ការ​ផ្សព្វ​ផ្សាយ​​បន្តដល់​ប្រជាជន​ដែលខ្លួនបានស្គាល់​។​

សិក្ខាសាលានេះ​ដឹកនាំ​ដោយឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខា​​ធិការ​រង​នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង​លោក ប៊ិន ឆុំ សាកលវិទ្យា​ធិការរង​នៃសាកល​វិទ្យាល័យ​បាត់ដំបង។​

 

CC training to UBB 3 Nov 2016 2

CC training to UBB 3 Nov 2016 3

  • Share on Social Media