នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត បានរៀបចំកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសលើកទី២ស្តីពីការ រៀបចំផែនការរួមចំណែកជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC3.0) ដឹកនាំដោយ ឯកឧត្តម ស៊ុំ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត និងលោក ឡុង សូណា អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងដៃគូអភិវឌ្ឍន៍ចំនួន១២ស្ថាប័នសរុបចំនួន ២៣នាក់។ ជាលទ្ធផលអង្គប្រជុំបានសម្រេចរៀបចំយន្តការមានក្រុមមន្ត្រីបង្គោលសម្រាប់ផ្នែកការបន្ស៊ាំ ការកាត់បន្ថយ និងការកសាងគោលនយោបាយសម្រាប់ដឹកនាំនិងសម្របសម្រួលដៃគូ និងឯកភាពរៀបចំសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងនៅចុងខែមករានេះ។  ការរៀបចំផែនការនេះនឹងត្រូវបញ្ចប់ នៅខែមិថុនា ឆ្នាំ២០២៥ សម្រាប់ដាក់ជូនលេខាធិការដ្ឋានក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។



  • Share on Social Media