IMG 1048 1នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ នាយកដ្ឋានប្រែប្រួល​អាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការ​គាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួល​អាកាស​ធាតុកម្ពុជា(Cambodia Climate Change Alliance: CCCA) បានរៀបចំកិច្ចប្រជុំ​ក្រុមការងារបច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​ដែលមានសមាស​ភាពពីតំណាង​ក្រសួងស្ថាប័ន​ពាក់ព័ន្ធចំនួន​១៩ ដើម្បី​កំណត់យន្តការប្រមូលធាតុ​ចូលផ្នែកប្រែប្រួល​អាកាសធាតុតាម​វិស័យ​សម្រាប់​បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តសំខាន់ៗរបស់ជាតិ ក្រោម​អធិបតីភាព​ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

អង្គប្រជុំបាន​ពិភាក្សា​អំពីវិធីសាស្រ្ត​​ប្រមូលធាតុចូលផ្នែក​ប្រែប្រួលអាកាសធាតុតាមវិស័យ​សម្រាប់បញ្ចូលទៅក្នុង​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ការធ្វើបច្ចុប្បន្នភាព​នៃការ​បញ្ចប់អនុវត្ត​ផែនការសកម្មភាព​ប្រែប្រួលអាកាសធាតុ​របស់វិស័យចំនួន​១៤ ឆ្នាំ២០១៤/៥-២០១៨ ការពង្រីកវិសាលភាពនៃការ​បញ្ជ្រាបការប្រែប្រួលអាកាសធាតុបន្ទាប់​ពីឆ្នាំ​២០១៨ ការតាមដាន ធ្វើរបាយការណ៍ និងផ្ទៀងផ្ទាត់ (MRV) និង​ស្ថានភាពនៃការ​កំណត់​សូចនាករទី១៣ស្តីពីការ​ប្រែប្រួលអាកាសធាតុនៃគោលដៅ​អភិវឌ្ឍន៍ដោយចីរភាព។

  • Share on Social Media