សណ្ឋាគារភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាគណៈធិបតីដឹកនាំសិក្ខាសាលាស្ដីពី "គម្រោងប្រសិទ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មានអគ្គិសនី តាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច" ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាតិនិងអន្តរជាតិ រួមជាមួយអ្នកជំនាញការនិងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ក្រោមជំនួយគាំទ្រហិរញ្ញវត្ថុពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ ជំហ៊ានទី៣ (CCCA III) របស់សហភាពអឺរ៉ុប និង UNDP។

ខ្លឹមសារនៃសិក្ខាសាលានេះ គឺផ្តោតទៅលើការផ្សព្វផ្សាយអំពីផែនការសកម្មភាពនៃគម្រោងនេះ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលក្នុងក្របខណ្ឌគោលនយោបាយជាតិស្តីពីប្រសិទិ្ធភាពថាមពលនៅកម្ពុជា និងដើម្បីផ្តល់ជូនថាមពលស្អាត និងបច្ចេកវិទ្យាកាបូនទៅកាន់ភូមិដាច់ស្រយាលដែលមិនទាន់មានអគ្គិសនីប្រេីប្រាស់ ព្រមទាំងការជជែកពិភាក្សា​ និងចែករំលែកបទពិសោធន៍ចំណេះដឹងអំពីការងារប្រសិទិ្ធភាពថាមពលក្នុងអគាររាជរដ្ឋាភិបាល​ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការរៀបចំឯកសារប្រព័ន្ធគ្រប់គ្រងថាមពល និងការបង្កើតគំរូប្រតិបត្តិការគម្រោងសាងល្បងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យខ្នាតតូចសម្រាប់ភូមិដាច់ស្រយាល ក៏ដូចជាអនុវត្តគម្រោងប្រសិទិ្ធភាពថាមពលសម្រាប់អគាររាជរដ្ឋាភិបាល។

Source: Facebook Page ក្រសួងរ៉ែនិងថាមពល https://www.facebook.com/100064733107635/posts/pfbid0vPWGzuhbPwUUKEAV6RgQepf7LfxWbFkHGGWbRUdjoeqWg3czr8nG5NqiVdnvBiKfl/?d=n

#MMECambodia #GeneralDepartmentofEnergy




  • Share on Social Media