នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នាយកដ្ឋានសេដ្ឋកិច្ចបៃតង បានរៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងារបច្ចេកទេសគម្រោងរៀបចំគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតងនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ដោយមានការចូលរួមពីអគ្គនាយកដ្ឋាននៃក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារបច្ចេកទេស សរុបចំនួន២០រូប។

 

កិច្ចប្រជុំលើកទី៣ នេះរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យ និងផ្តល់យោបល់លើការកែសម្រួលតួនាទីភារកិច្ចនៃក្រុមការងារនេះ និងពិនិត្យលើការត្រៀមរៀបចំអនុវត្តសាកល្បងគោលការណ៍ណែនាំ និងវិញ្ញបនបត្រកម្មអគារបៃតងសម្រាប់អគារលំនៅឋានសាងសង់ថ្មី និងអគារការិយាល័យកំពុងដំណើរការ នៅរាជធានីភ្នំពេញ ។

 

លទ្ធផលនៃកិច្ចប្រជុំលើកទី៣នេះ មានដូចជា៖(១) ក្រុមការងារបានពិនិត្យនិងកែសម្រួលលើតួនាទី និងភារកិច្ចរបស់ខ្លួនដោយបន្ថែមភារកិច្ចទាក់ទងនឹងយន្តការដឹកនាំ សម្របសម្រួល អនុវត្តសាកល្បងគោលការណ៍ណែនាំ និងវិញ្ញបនបត្រកម្មអគារបៃតង (២) បានពិនិត្យ និងផ្តល់យោបល់លើជំហាននិងលក្ខខណ្ឌតម្រូវនៃការអនុវត្តសាកល្បងគោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មបៃតងកម្ពុជា និង (៣) បានពិភាក្សាពីជំហានបន្ទាប់សម្រាប់ការសម្របសម្រួលជាមួយអន្តរក្រសួងលើការពិនិត្យ និងជំរុញការងារអគារបៃតងនៅកម្ពុជា។
 

 

  • Share on Social Media