ព្រឹទ្ធសភាបានអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ

-----------

នៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនិងថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០១៩  កិច្ចប្រជុំនៃគណៈកម្មការផែនការទី៣នៃព្រឹទ្ធសភា របស់កណៈកម្មការវិនិយោគកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃសេចក្តីព្រាងច្បាប់ ក្រោមអធិបតីភាពដឹកនាំអង្គប្រជុំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា ត្រូវបានសម្រេចអនុម័តយល់ព្រមជាផ្លូវការអោយព្រះរាជាណាចក្រកម្ពុជាចូលរួម ជាសមាជិកនៃកិច្ចព្រមព្រៀងក្រមខ័ណ្ឌស្តីពីការបង្កើតសម្ព័នភាពឋាមពលព្រះអាទិត្យធម្មជាតិអន្តរជាតិ  តាមរយៈការដឹកនាំចូលរួមពីតំណាង រាជរដ្ឋាភិបាល ឯកឧត្តម សាយ សំអាល់ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងសហការីនៃក.ជ.អ.ច និងក្រសួងបរិស្ថានចូលរួមសរុបចំនួន១១រូប។

Photo Album

 

  • Share on Social Media