នាព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លក្ខណៈវិនិច្ឆ័យ និងសូចនាករ សម្រាប់វាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថានរោងចក្រ និងសិប្បកម្ម» ដែលរៀបចំដោយនាយកដ្ឋាន រង្វាន់និងលើកទឹកចិត្ត នៅសណ្ឋាគារទន្លេបាសាក់ II ។

សិក្ខាសាលានេះមានគោលបំណង៖

  • ពិនិត្យកែសម្រួល និងប្រមូលធាតុចូលលើលក្ខណៈវិនិច្ឆ័យ និងសូចនាករ សម្រាប់វាយតម្លៃគុណវុឌ្ឍិ ប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម 
  • ផ្សព្វផ្សាយ និងទទួលការគាំទ្រលើសេចក្តីព្រាងលក្ខណៈវិនិច្ឆ័យ និងសូចនាករពីស្ថាប័នពាក់ព័ន្ធនានា

ជាលទ្ធផល អង្គសិក្ខាសាលាបានពិភាក្សាយ៉ាងផុលផុស និងកែសម្រួលលើលក្ខណៈវិនិច្ឆ័យ និងសូចនាករ ដែលបានស្នើឡើងសម្រាប់វាយតម្លៃ គុណវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថាន រោងចក្រ និងសិប្បកម្ម។ ដោយឡែក ក្រុមការងារ នាយកដ្ឋានប្រែប្រួលអាកាសធាតុបានពិនិត្យ និងផ្តល់ធាតុចូលល្អៗ ជាអាទិ៍ ការប្រើប្រាស់ទឹក និងថាមពលប្រកបដោយប្រសិទ្ធភាព ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់រឹង-រាវ និងបន្ថែមមធ្យោបាយផ្ទៀងផ្ទាត់ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់មួយចំនួន សំដៅចូលរួមអនុវត្តគោលនយោបាយ​ សកម្មភាពប្រែប្រួលអាកាសធាតុ​ ពិសេសលើកកម្ពស់ភាពបៃតង ស្អាត និងចីរភាព។


  • Share on Social Media