នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិសស្ថាន អមដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងសហការី បានចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះអន្តរស្ថាប័ន និងក្រុមការងារបច្ចេកទេសកម្ពុជា-ជប៉ុន លើកទី១ ដើម្បីរៀបចំ «គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូននៅកម្ពុជា» ដឹកនាំដោយ ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែនិងថាមពល នៅទីស្តីការក្រសួងរ៉ែ និងថាមពល។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមមកពីក្រុមជំនាញការជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងក្រសួងទាំង៧ ដែលជាសមាសភាពជនបង្គល សរុប ៦៨រូប។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យនិងពិភាក្សាលើសេណារីយ៉ូដែលបានប្រើប្រាស់សម្រាប់រៀបចំផែនទីបង្ហាញផ្លូវនេះ។ ក្រសួងបរិស្ថានបាន ផ្តល់មតិយោបល់មួយចំនួនដូចខាងក្រោម ៖

  • ការសិក្សានេះគួរពិចារណាទៅលើគោលនយោបាយមានស្រាប់របស់រដ្ឋាភិបាលដូចជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការបង្កើនគម្របព្រៃឈើឱ្យបាន៦០% គោលនយោបាយប្រសិទ្ធភាពថាមពល យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន NDC និងការសិក្សាពាក់ព័ន្ធចំនួន 
  • គួរប្រើប្រាស់ទិន្នន័យរបស់រាជរដ្ឋាភិបាលក្នុងការព្យាករណ៍ដូចជា កំណើនប្រជាជន GDP ការប្រើប្រាស់ថាមពល កំណើនសេដ្ឋកិច្ច ដោយសហការជាមួយក្រសួងផែនការ និងក្រសួងពាក់ព័ន្ធ ក្នុងករណីមិនមានទិន្នន័យ យើងអាចធ្វើការប៉ាន់ស្មានតែត្រូវពិគ្រោះយោបល់ជាមួយក្រសួង ស្ថានប័នជំនាញ
  • កម្ពុជាជាប្រទេសងាយរងគ្រោះដោយផ្តល់អាទិភាពលើសកម្មភាពបន្ស៊ាំ ចំពោះសកម្មភាពកាត់បន្ថយត្រូវពិចារណាលើផលប្រយោជន៍សេដ្ឋកិច្ច កំណើនការងារ បរិស្ថាន និងសង្គម។ 




  • Share on Social Media