នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាស្តីពីកិច្ចចាប់ផ្តើមអនុវត្តគម្រោង «ភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា» ក្រោមអធិបតីភាព លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសណ្ឋាគារប៉ារ៉ាឌី ខេត្តសៀមរាប។ សិក្ខាសាលានេះរៀបចំដោយអង្គការ Oxfarm ដោយទទួលបានការគាំទ្រថវិកាពីស្ថានទូតអៀរឡង់ មានគោលបំណងផ្សព្វផ្សាយដល់ដៃគូគម្រោង អាជ្ញាធរ និងអ្នកពាក់ព័ន្ធសំខាន់ៗអំពីការចាប់ផ្តើមគម្រោង ទទួលបានព័ត៌មាន និងផែនការការងារគម្រោង ដើម្បីបង្កើនភាពធន់ចាប់ពីកម្រិតសហគមន៍រហូតដល់ស្ថាប័ន តាមរយៈការកែប្រែហានិភ័យឱ្យទៅជាឱកាសសម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដោយផ្តោតលើយុទ្ធសាស្ត្របន្ស៊ាំ កាត់បន្ថយ និងអភិបាលកិច្ចឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ចីរភាព និងបរិយាប័ន្ននៅសហគមន៍តំបន់ការពារធម្មជាតិ។ តំបន់គោលដៅនៃគម្រោងនេះស្ថិតនៅខេត្តចំនួន៥ គឺខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។
លទ្ធផលនៃសិក្ខាសាលា
- ករណែនាំពីបច្ចេកវិទ្យាថ្មីដែលបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
- សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ៖ លើកកម្ពស់ប្រជាពលរដ្ឋក្នុងការស្នើថវិកាមូលនិធិបៃតង កម្ចីបៃតង ឥណទានបៃតង
- អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព ៖ វិធីសាស្ត្រវាស់វែងកាបូន សកម្មភាពយាមត្បាតព្រៃឈើ យុទ្ធនាការដាំដើមឈើ កសិរុក្ខកម្ម ថាមពលកកើតឡើងវិញ បំពាក់លើថ្នាលបណ្តុះកូនឈើ
- អង្គការអភិវឌ្ឍន៍ជីវភាពកសិករ ៖ លើកកម្ពស់សិទ្ធអំណាចស្ត្រីលើកសិកម្មឆ្លាតវៃ បង្កើតឱកាសការងារតាមរយៈការដាំដុះបន្លែ
- អង្គការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចជនបទ
- អង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន
- អង្គការទ្រទ្រង់ភូមិ (សហគ្រាសមាន់ស្រែសម្រាប់មោទនភាពជាតិ) ៖ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍ព្រៃឈើ សកម្មភាពផ្តោតលើវគ្គបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ ការវាស់កាបោន និងការធ្វើសារពើភណ្ឌព្រៃឈើ យុទ្ធនាការដាំដើមឈើ កសិរុក្ខកម្ម កសិកម្មឆ្លាតវៃ អេកូទេសចរណ៍
- ក្រុមហ៊ុនសូឡាហ្គ្រីន អេនើជី (ខេមបូឌា) ខូអិលធីឌី ៖ តំបន់ជនភាគច្រើនមិនទាន់មានថាមពលកកើតឡើងវិញមានស្ថេរភាព ជើងរេតាមពន្លឺថ្ងៃ ប្រព័ន្ធស្រោចស្រពតាមទូរសព្ទដៃ (ប្រព័ន្ធសូឡាស្រោចស្រពដំណាំក្នុងផ្ទះសំណាញ់)
- គម្រោងនេះមានរយៈពេល១ឆ្នាំ ដើម្បីចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន និងស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាផងដែរ។