នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ អមដោយឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក លោក អ៊ុយ កាម៉ាល់ អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ លោក សុក ឬទ្ធិចាក់ ទីប្រឹក្សាផ្នែកច្បាប់នៃក្រសួងបរិស្ថាន លោកស្រីឃ្លោក វិចិត្ររដ្ឋា លោក លន់ លីដូ ប្រធានការិយាល័យ ខ្ញុំបាទ ប៉ិច សុឃីម ប្រធានការិយាល័យ លោក ងួន ហួង អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារក្រុមហ៊ុន C-Quest Capital អំពីការរៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាន និងក្រុមហ៊ុនC-Quest Capitalស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើឥណទានកាបូន។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីនីតិវិធីនៃការបែងចែកអត្ថប្រយោជន៍ដែលទទួលបានពីការលក់ឥណទានកាបូនដែលមានចែងក្នុងសេចក្តីព្រាងនេះ។ កិច្ចប្រជុំពិភាក្សាទទួលបានលទ្ធផលសំខាន់ដូចខាងក្រោម៖

  • បានពិភាក្សាលម្អិតអំពីការបែងចែកអត្ថប្រយោជន៍ដែលទទួលបានពីការលក់ឥណទានកាបូនក្រោមគម្រោងរបស់ក្រុមហ៊ុន C-Quest Capital ដោយឯកឧត្តម ជួប ប៉ារីស៍បានលើកឡើង និងណែនាំឱ្យយកតាមវិធាន និងសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្តីពីការបែងចែកអត្ថប្រយោជន៍របស់គម្រោងឥណទានកាបូន។ 
  • បានពិភាក្សាអំពីការកំណត់រយៈពេលនៃការផ្តល់សុពលភាពនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយសម្រេចយកតាមវិធាន និងការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
  • ក្រុមហ៊ុន C-Quest Capital បានធ្វើបទបង្ហាញពីគម្រោង និងវិធីសាស្ត្រនៃការបែងចែកអត្ថប្រយោជន៍របស់ខ្លួននាពេលអនុវគម្រោងឥណទានកាបូននាពេលកន្លងមក។
  • ឯកឧត្តម ជួប ប៉ារីស បានស្នើឱ្យក្រុមហ៊ុន C-Quest Capital ពិចារណអំពីចំណុចលម្អិតនៃការបែងចែកអត្ថប្រយោជន៍នេះ។
  • ជំហ៊ានបន្ទាប់ ក្រុមហ៊ុន C-Quest Capital នឹងពិភាក្សាផ្ទៃក្នុងរបស់ខ្លួន និងជូនដំណឹងអំពីសេចក្តីសម្រេចចិត្តចំពោះសំណើរបស់អង្គប្រជុំ លើវិធាននៃការបែងចែកអត្ថប្រយោជន៍នេះ។ 



  • Share on Social Media