នៅថ្ងទី២៣ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តរចនាសម្ព័ន្ធ និងឯកសារសម្រាប់អនុវត្តគម្រោងមួយចំនួន (Project Design Matrix and Plan of Operation) ក្រោមគម្រោង SATREPS ស្តីពីការអនុវត្តបច្ចេកទេសគ្រប់គ្រងទឹកកសិកម្មដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលគាំទ្រដោយអង្គការ JICA និងអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមានការសហការចូលរួមពីក្រសួងកសិកម្ម  រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា។

លទ្ធផលនៃកិច្ចប្រជុំនេះ ទទួលបានដូចខាងក្រោម៖

  • ការធ្វើបទបង្ហាញពីទិដ្ឋភាពគម្រោង ការរៀបចំរចនាសម្ព័ន្ធអនុវត្តគម្រោង និងឯកសារសំខាន់ចំនួនសម្រាប់ប្រើប្រាស់នាពេលអនុវត្ត និងតាមដាននិងវាយតម្លៃគម្រោងរួមមាន Project Design Matrix និងPlan of Operation។
  • បានពិភាក្សា និងផ្តល់យោបល់លើរចនាសម្ព៏ន្ធ ដោយក្នុងនោះអង្គនៃកិច្ចប្រជុំបានស្នើអោយបញ្ចូលមន្ទីរក្រោមឱវាទក្រសួងទាំង៤ក្នុងរចនាសម្ព័ន្ធគម្រោង និងការផ្តល់យោប់លើចំណុចសំខាន់ៗផ្សេងទៀតក្នុងឯកសារទាំងពីរ។
  • ខ្ញុំបាទ បានចូលរួមផ្តល់មតិយោបល់លើទិដ្ឋភាពបច្ចេកទេសនៅក្នុងឯកសារទាំងពីរនេះ និងបានស្នើឱ្យក្រុមការងារJICA ពិចារណាផ្លាស់ប្តូរលើការចុះហត្ថលេខាពីថ្នាកដឹកនាំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លើវិធីសាស្ត្រស្តីពីប្រព័ន្ធគ្រប់គ្រងទឹកសម្រាប់ការកាត់បន្ថយឧស្ម័នមេតាន មកត្រឹមកម្រិតបច្ចកទេសវិញ ដោយស្នើសុំឱ្យពិចារណាដាក់បញ្ចូលអនុក្រុមសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ថ្នាក់ជាតិជំនួសវិញ។
  • ជំហានបន្ទាប់ ក្រុមការងារ JICA នឹងរៀបចំកិច្ចប្រជុំពិភាក្សានេះម្តងទៀតជាមួយតំណាងក្រសួងពាក់ព័ន្ធទាំងអស់លើឯកសារទាំងពីរនេះ ដើម្បីប្រមូលមតិយោបល់ នៅថ្ងៃទី៣០ និង៣១ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។




  • Share on Social Media