ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ ខេត្តមណ្ឌលគិរី រតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីសិ៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន  ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន  នាយកដ្ឋានប្រែប្រួលអាកាសធាតុ អភិបាលរងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង មន្ទីរវិស័យ សសយក  តំណាងអង្គការ UNDP WCS និងក្រុមជនជាតិដើមភាគតិចចំនួន៨៩នាក់។

អង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិគ្រោះយោបល់ ផ្តល់ធាតុចូល និងផ្សព្វផ្សាយអំពីផែនការការប្រែប្រួលអាកាសធាតុ NDC3.0 ជូនទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ យុវជន ជនជាតិដើមភាគតិច និងជនមានពិការភាពផងដែរ៕







  • Share on Social Media