នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្រុមការងារនាយកដ្ឋានប្រែប្រួលអាកាសធាតុដឹកនាំនិងសម្របសម្រួលដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋាន លោកនាយករងរដ្ឋបាលសាលាខេត្តកែប និង លោកអភិបាលរងក្រុង បានសហការរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងស្ដីពី «ការដាំស្ដារព្រៃកោងកាងឡើងវិញ និងការគ្រប់គ្រងសំរាមសំណល់រឹង នៅតំបន់ឆ្នេរសមុទ្រ» ដោយមានការចូលរួមពីអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ សហគមន៍នេសាទ និងសិស្សានុសិស្សសរុបចំនួន១១១នាក់។

កម្មវិធីនេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីសារសំខាន់នៃការដាំស្ដារព្រៃកោងកាងឡើងវិញ និងការគ្រប់គ្រងសំរាមសំណល់រឹងនៅតាមតំបន់ឆ្នេរសមុទ្រ។ ការរៀបចំកម្មវិធីនេះគឺជាការអនុវត្តនិងផ្សព្វផ្សាយនូវគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានរួមមាន៖ ១.ជំរុញនិងចូលរួមក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ២.ជំរុញសហគមន៍អេកូទេសចរដើម្បីអព្យាក្រឹតកាបូន និង ៣.បង្កើនគម្របព្រៃឈើឱ្យបាន៦០% តាមរយៈការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំរួមទាំងការដាំឬស្សីដើម្បីបង្កើនគម្របព្រៃ និងបង្កើនជីវភាពប្រជាជន។

លទ្ធផលសំខាន់ៗរួមមាន៖

  1.  បានយល់ដឹងអំពីផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបសំខាន់ៗ
  2. បានរួមគ្នាប្តេជ្ញាចូលរួមអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «ការគ្រប់គ្រងនិងការស្តារព្រៃកោងកាងឡើងវិញ»។













  • Share on Social Media