ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែមីនា ឆ្នាំ២០២៤ មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាស្តីពី «Legal and Technical Writeshop for ASEAN and Asian Climate Vulnerable Member States to Engage in the Proceedings of the International Court of Justice Advisory Opinion on Climate Change» នៅប្រទេសវៀតណាម។ សិក្ខាសាលានេះ មានគោលបំណងដើម្បី៖  

  • ផ្តល់ជាគោលគំនិតផ្នែកច្បាប់ និងបច្ចេកទេសក្នុងការរៀបចំសេចក្តីថ្លែងការណ៍ជាតិទៅដល់បណ្តាប្រទេសអាស៊ាន និងអាស៊ី 
  • កៀរគរការចូលរួមបន្ថែមពីបណ្តាប្រទេសអាស៊ាន និងអាស៊ីដែលមិនទាន់បានរៀបចំសេចក្តីថ្លែងការណ៍ជាតិ ដើម្បីរៀបចំនឹងដាក់ជូនតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

ជាលទ្ធផល ៖ 

១. អ្នកចូលរួមពីបណ្តាប្រទេសអាស៊ាន និងអាស៊ី បាន ពិភាក្សាទៅលើសំណួរចំនួន២ ដែល UNGA បានស្នើទៅកាន់ ICJ រួមមាន៖ (a) What are the obligations of States under international law to ensure the protection of the climate system and other parts of the environment from anthropogenic emissions of GHG for States and for present and future generations? (b) What are the legal consequences under these obligations for States where they, by their acts and omissions, have caused significant harm to the climate system and other parts of the environment, with respect to: (i) States, including, in particular, small island developing States, which due to their geographical circumstances and level of development, are injured or specially affected by or are particularly vulnerable to the adverse effects of climate change? (ii) Peoples and individuals of the present and future generations affected by the adverse effects of climate change?

២. អ្នកចូលរួមទាំងអស់ទទួលការចែករំលែកបទពិសោធន៍ក្នុងការរៀបចំសេចក្តីថ្លែងការណ៍ជាតិពីបណ្តាប្រទេសអាស៊ាន និងអាស៊ី ដែលបានពង្រាងរួច។

កាលវិភាគដំណើរការប្រឹក្សារួមមាន៖

១. ការដាក់បញ្ជូនសេចក្តីថ្លែងការណ៍ជាតិជាលាយលក្ខណ៍អក្សរទៅកាន់ ICJ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ 

២. ការបញ្ចេញមតិជាលាយលក្ខណ៍អក្សរលើសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤

៣. សវនាការផ្ទាល់មាត់នៅតុលាការ នឹងធ្វើឡើងនៅក្នុងកំឡុងខែ កញ្ញា ដល់ខែតុលា ឆ្នំា២០២៤។ 






  • Share on Social Media