DCC Vulnerable project 24Aug2016«ខេត្តសៀមរាប» នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នាយក​ដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃអគ្គ​លេខា​ធិការដ្ឋានក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​សហការ​ជាមួយ​កម្មវិធីអភិវឌ្ឍន៍សហ​ប្រជាជាតិ(UNDP) និង​អគ្គលេខា​ធិការ​ដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជា​ធិប​តេយ្យ​នៅថ្នាក់ក្រោមជាតិ (NCDD-S) បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សាស្តីពីការអនុវត្តគំរោង «ការកាត់បន្ថយភាពងាយ​រង​គ្រោះ​នៃ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កម្ពុជានៅជនបទ​តាម​រយៈការ​ពង្រឹង​ផែនការ​ប្រែប្រួល​អាកាស​ធាតុ​នៅថ្នាក់ក្រោមជាតិ និងអនុវត្ត​សកម្មភាព​អាទិភាព» ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៥ដល់២០១៩ មានថវិកាប្រមាណ ៤,៥លានដុល្លាអាមេរិក

ដោយមានការចូលរួម ពី​ឯកឧត្តម សង់ រីហា អភិបាល​រងនៃ​គណៈអភិបាលខេត្ត និងមន្ត្រី​តំណាង​រដ្ឋបាល​ខេត្ត មន្ទីរបរិស្ថាន មន្ទីរកសិកម្មខេត្ត មន្ទីរកិច្ចការនារី មន្ទីរ​ធនធានទឹក និងឧតុនិយម មន្ទីរសុខាភិបាល និងគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សរុប​ចំនួន១៩នាក់។ គោល​បំណង​នៃកិច្ចប្រជុំនេះ ១) ផ្តល់ព័ត៌មានអំពីគម្រោង ២) ពិភាក្សា​អំពីទីតាំងស្រុក​ដែលត្រូវអនុវត្តគម្រោង ៣) កំណត់អ្នកចូលរួម​ក្នុង​សិក្ខាសាលា​បើកគម្រោងនៅរាជធានីភ្នំពេញ និង ៤) ពិភាក្សាអំពីការរៀបចំសិក្ខាសាលាថ្នាក់ខេត្ត។

  • Share on Social Media