រឿងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងជីវិត ភាគទី៣
រឿងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងជីវិត ត្រូវបានផលិតឡើងដោយក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាឆ្នាំ២០២២ ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ #CCCA3 រឿងនេះបែងចែកចេញជាបីភាគ ដោយប្រៀបធៀបការរស់នៅរបស់គ្រួសារចំនួន២ ដែលជាប់របងនឹងគ្នា។ តួអង្គវណ្ណដា (ស្ថិតក្នុងគ្រួសារមួយ) ជាកុមារខ្ជិលត្រអូសក្នុងការសិក្សា និងមិនគិតគូរអំពីបញ្ហាបរិស្ថាន សុខភាព និងជួយការងារផ្ទះឡើយ។ ខុសពីវណ្ណដា តួអង្គធីតា (ស្ថិតក្នុងគ្រួសារមួយផ្សេងទៀត)គឺជាកុមារី ដែលស្រលាញ់ការសិក្សា ចេះជួយការងារឪពុកម្តាយ និងស្រលាញ់បរិស្ថាន។ល។
លុះកាលវេលា កុមារា វណ្ណដា និងកុមារី ធីតា បានចម្រើនពេញវ័យចូលរៀននៅកម្រិតមធ្យមសិក្សា។ យ៉ាងណាមិញ កុមារាវណ្ណដា នៅតែខ្ជិលត្រអូស និងមិនសូវគិតគូរអំពីបរិស្ថាន និងជួយទំនុកបម្រុងឪពុកម្តាយឡើយ។ ងាកមកឪពុកវណ្ណដាវិញ អត្តចរិកគាត់មិនសូវខុសគ្នាពីវណ្ណដា ប៉ុន្មានឡើយ គាត់មិនខ្វល់ពីការរៀបចំគ្រួសារ បញ្ហាអនាម័យឡើយ ដោយគាត់តែងតែដុតសំរាម និងសំណល់ប្លាស្ទិកស្ទើររៀងរាល់ថ្ងៃ ជាចុងក្រោយបញ្ហាទាំងអស់នេះ គឺធ្លាក់ទៅលើប្រពន្ធរបស់គាត់វិញ។ ងាកមកឪពុករបស់វណ្ណដា គាត់ជាមនុស្សដែលឧស្សាហ៍ព្យាយាម ហើយគិតគូរអំពីការសិក្សារបស់កូន សុខុមាលភាពគ្រួសារ និងបរិស្ថាន។ គាត់មិនដែលដុតសំរាមផ្តេសផ្តាសនោះឡើយ ហើយរាល់សំណល់ផ្ទះបាយគាត់តែងតែញែកដើម្បីធ្វើជាជីសម្រាប់ដាំដំណាំជាដើម។ គ្រួសាររបស់គាត់កាន់តែមានសុភមង្គលពីមួយថ្ងៃទៅមួយថ្ងៃ។
តម្លៃអប់រំ
យើងទាំងអស់គ្នាជាផ្នែកមួយយ៉ាងចម្បងដែលបណ្តាលឱ្យមានការបំផ្លាញបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ តាមរយៈ ការប្រើប្រាស់និងទុកដាក់សំរាម មិនបានត្រឹមត្រូវ ការប្រើប្រាស់ថាមពលអគ្គិសនីមិនសន្សំសំចៃ ការប្រើប្រាស់ជីគីមី ការកាប់បំផ្លាញព្រៃឈើ និងការប្រើប្រាស់យានយន្តជាដើម។
ហេតុនេះ យើងត្រូវរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុតាមរយៈ ការចូលរួមដាំដើមឈើ ប្រើប្រាស់ជីធម្មជាតិ សន្សំសំចៃថាមពល ប្រើប្រាស់ថាមពលកកើតឡើងវិញ (សូឡា) ប្រើប្រាស់យាន្តយន្តអគ្គិសនី ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអប់រំ ផ្សព្វផ្សាយពីសកម្មភាពមេត្រីបរិស្ថានដើម្បីឲ្យបរិស្ថានរបស់យើងស្រស់បំព្រង។
«ភូមិឋានស្អាត ការរស់នៅស្អាត សុខភាពល្អ សហគមន៍បវរ ប្រជាជនរុងរឿង» ផ្ទាំងលោតចុងក្រោយ
តើជីវតរបស់គ្រួសារវណ្ណដា និងធីតាទៅជាយ៉ាងណា? សូមទស្សនា ខ្សែរឿង ការប្រែប្រួលអាកាសធាតុ បរិស្ថាន និងជីវិត
- Date of publication: December 2022
- Author: Department of Climate Change and Cambodia Climate Change Alliance
- Language: Khmer
- Type: Video
- Length: 6mn 27sec