About NCSD

NCSD

NCSD is a policy-making body established in May 2015 to promote sustainable development and to ensure economic, environmental, social and cultural balance within the Kingdom of Cambodia. The NCSD was consolidated from four bodies, namely, the National Council of Green Growth and its Secretariat, the National Climate Change Committee and its Secretariat, the National Biosafety Secretariat and the National Biodiversity Steering Committee.

The NCSD comprises 36 ministries and agencies and 25 capital/provincial governors. It is chaired by the Minister of Environment with the Prime Minister as its Honorary Chair. The General Secretariat supports the operation of the NCSD under the direct oversight of the Council’s Executive Committee which consists of 12 members from key Ministries, members of the Council. The Minister of Environment chairs the Executive Committee.

Currently, NCSD has made efforts to improve the coordination of climate change activities in Cambodia and to promote a stronger, comprehensive and effective climate change response, including the preparation of the Cambodian Climate Change Strategic Plan 2014-2023, the Sectoral Climate Change Action Plans and the Climate Change Financing Framework.

NCSD continues to make great progress in the establishment of a strong policy and legal framework to help Cambodians shift to more sustainable, resource-efficient, climate resilient, low carbon modes of development.

Logo of National Council for Sustainable Development

ឯកឧត្តមប្រធាន ក.ជ.អ.ច. និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន

ឯកឧត្តមប្រធាន
ក.ជ.អ.ច.
និងជារដ្ឋមន្រ្តី
ក្រសួងបរិស្ថាន

ជំនួសមុខឱ្យក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ខ្ញុំសូមសំដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្តេចអគ្គមហាសេនាបតិយតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រយ៉ាងពេលទំហឹង និងការប្តេជ្ញាយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍដោយចីរភាព និងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ដែលជាកត្តាប្រឈមដ៏ចម្បងរបស់កម្ពុជា ចំពោះដំណើរការអភិវឌ្ឍជាតិ។

កំណែទម្រង់ស្ថាប័នជាតិនាពេលថ្មីៗនេះ បាននាំឱ្យមានការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក្នុងខែឧសភា ឆ្នាំ២០១៥ ដែលជាស្ថាប័នសម្របសម្រួល និងបង្កើតគោលនយោបាយ ដែលជាជំហានសំខាន់ឆ្ពោះទៅការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងធានាបាននូវតុល្យភាពរវាង សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ របស់ជាតិ។ បន្ថែមលើតួនាទីកំណត់លើការបង្កើតគោលនយោបាយ និងក្របខណ្ឌគតិយុត្តិនានា ពាក់ព័ន្ធការអភិវឌ្ឍដោយចីរភាព ក.ជ.អ.ច. ក៏មានតួនាទីតាមដាន និងរាយការណ៍អំពីការអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិរបស់កម្ពុជា ក្នុងផ្នែកការអភិវឌ្ឍដោយចីរភាព។

ចាប់តាំងពីការបង្កើតរួចមក ក.ជ.អ.ច. បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំក្របខណ្ឌច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព រួមមាន គោនយោបាយអភិវឌ្ឍន៍បៃតង ផែនការយុទ្ធសាស្រ្តនិងសកម្មភាពជាតិជីវៈចម្រុះ ផែនការយុទ្ធសាស្រ្ត និងសកម្មភាពបរិស្ថានជាតិ យុទ្ធសាស្រ្តរ៉េដបូកជាតិ និងក្រមបរិស្ថាន និងធនធានធម្មជាតិ និងរបៀបវារៈនៃការអភិវឌ្ឍសម្រាប់ការអភិវឌ្ឍដោយចីរភាព និងបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ការងារប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង ជីវៈចម្រុះ និងវិទ្យាសាស្រ្ត និងបច្ចេកវិជ្ជា។ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពក៏ជាស្ថាប័នមួយសម្រាប់ពង្រឹងភាពជាដៃគូជាមួយស្ថាប័នជាតិ និងអន្តរជាតិដើម្បីជំរុញ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍដើម្បីលើកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហការជាមួយសាកលវិទ្យាល័យជាតិ ចម្បងៗរួមមានការស្រាវជ្រាវអំពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ីលើការប្រើប្រាស់ថាមពលនុយនុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព រួមទាំងកិច្ចគាំពារបរិស្ថាន។

ប្រសិទ្ធភាព និងភាពជោគជ័យរួមរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អាស្រ័យលើកិច្ចសហប្រតិបត្តិការអន្តរវិស័យ និងការសម្របសម្រួលក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់។ អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. មានតួនាទីគាំទ្រដល់សមាជិក ក.ជ.អ.ច. និងសាធារណៈជនក្នុងការកំណត់ និងអនុវត្តគោនយោបាយស្តិពីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ ដូច្នេះ ខ្ញុំសូមអំពាវនាវឱ្យមានការគាំទ្រឱ្យបានពេញលេញពីគ្រប់សមាជិករបស់ ក.ជ.អ.ច. នៅថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល គ្រឹះស្ថានអប់រំ វិស័យឯកជន និងសធារណៈជន ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាពមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។