សិក្ខាសាលាវិបស្សនាសម្រាប់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance-Phase 3 “CCCA3”) ដើម្បីឆ្លុះបញ្ចាំងវឌ្ឍនភាពការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០

...............................................

ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. បានរៀបចំសិក្ខាសាលាវិបស្សនាកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) របស់ខ្លួន ដឹកនាំ និងសម្របសម្រួលដោយ លោក ស៊ុំ ធី ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងលោក Julien Chevillard ប្រធានទីប្រឹក្សាបច្ចេកទេសនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដោយមានការចូលរួមមន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងមន្រ្តីគម្រោងសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា សរុបប្រមាណ២៤នាក់។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលើវឌ្ឍនភាពនៃការរៀបចំការអនុវត្តគម្រោងCCCA3 ដែលក្នុងនោះមានការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីគម្រោង និងមន្ត្រីនាយកដ្ឋានលើផែនការអនុវត្តគម្រោងCCCA3។ សូមបញ្ជាក់ថា នាយកដ្ឋានប្រែប្រួលអាកាសធាតុបានទទួលជោគជ័យនៃការអនវុត្តគម្រោងCCCA ពីរដំណាក់កាលរួចមកហើយ ដោយទទួលបានការគាំទ្រថវិកាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ សហភាពអ៊ឺរ៉ុប និងស្ថានទូតស៊ុយអ៊ែត។












  • Share on Social Media