នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករង នៃអគ្គនាយដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ លោក កែវ វង្សវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោក យឹម រស្មី អនុប្រធាននាយកដ្ឋាន និងលោក លន់ លីដូ ប្រធានការិយាល័យ តំណាងក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើសំណើសុំការអនុញ្ញាតនិងសិទ្ធប្រទានដ៏ខ្ពង់ខ្ពស់ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់គ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន នៅសាលប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ បន្ទាប់ពីបានពិនិត្យលើសំណើ និងបានសាកសួរព័ត៌មានលម្អិតលើកឯកសារទាំងពីរនេះ ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានសម្រេចដូចខាងក្រោម៖

  • ការចូលរួមរបស់កម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលទាំងពីរនេះពិតជាមានសារៈសំខាន់ និងមានផលប្រយោជន៍ទាំងផ្នែកនយោបាយការទូត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ លើវិស័យបរិស្ថាន និងការដោះសា្រយការប្រែប្រួលអាកាសធាតុ។
  • បានឯកភាព និងយល់ព្រមតាមសំណើសុំសិទ្ធប្រទានជូន ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបានស្នើសុំកែសម្រួល«ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត» ទៅជា« ឯកឧត្តម អ៊ាង សុផល្លែត»វិញ ដោយយោងតាមព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។




  • Share on Social Media