«ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុបង្កើនសមត្ថភាព ស្ដីពីសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់»

ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល «ស្តីពីសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់» ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ, អនុក្រុមការងារសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ជាតិ, ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា សរុបចំនួន៦០នាក់ ដែលប្រព្រឹត្តនៅសណ្ឋាគារកំាបូឌីយាណារាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

លោកបណ្ទិតShadhir Sharma, តំណាងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានកោតសសើរពីការសម្រេបបានរបស់កម្ពុជាក្នុងការចូលរួមយ៉ាំងសកម្មក្នុងឆាកអន្តរជាតិ និងតំបន់ក្នុងការងារប្រែប្រួលអាកាសធាតុ កាត់រៀបចំស្ថាប័ន ​គោលនយោបាយ ជាពិសេសការរៀបចំរបាយតម្លាភាពពីរឆ្នាំម្តងនេះ ដែលបានបង្ហាញពីឆន្ទៈក្នុងកាត់កាត់បន្ថយការ​បញ្ជេញឧស្ម័នផ្ទះកញ្ជក់របស់ខ្លួន។

​ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃការរៀបចំរបាយការណ៍តម្លាភាពពីរឆ្នាំម្តង (BTR1) របស់កម្ពុជាក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីរួមចំណែក​សម្រេច​គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤២% នៅឆ្នាំ២០៣០ និងអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថានក្នុងការពង្រីកកិច្ច​សហប្រតិបត្តិការ​ជាមួយបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍ក្នុងការដោះស្រាយការងារឆ្លើយតបនឹងប្រែប្រួលអាកាសធាតុ។ ជាក់ស្តែងថ្មីៗនេះ ក្រសួងបរិស្ថានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយ ក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពល នៃសាធារណរដ្ឋ​កូរ៉េក្នុងការជំរុញ និងកៀរគរអ្នកវិនិយោគកូរ៉េមកអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាបណ្តុះបណ្តាលប្រព័ន្ធសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ មានគោលបំណងកសាង​សមត្ថភាពទាំងទ្រិស្តីនៃគោលការណ៍ណែនាំ IPCC 2006 និងការអនុវត្តផ្ទាល់លើវិស័យសំខាន់ៗចំនួន ៤ រួមមាន៖ ១-វិស័យថាមពល ២-វិស័យដំណើរការឧស្សាហកម្មនិងការប្រើប្រាស់ផលិតផល ៣-វិស័យកសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី និង ៤-វិស័យសំណល់។







  • Share on Social Media