នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត បានសហការជាមួយអង្គការ UNDP និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា( OHCHR) រៀបសិក្ខាសាលាស្ដីពីការរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0)៖ ការកំណត់គោលដៅ និងការពង្រឹងវិធីសាស្រ្តប្រកបដោយបរិយាបន្ន ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Alisar Chaker អ្នកតំណាងយូអិនឌីភី ប្រចាំកម្ពុជា និងសមាជិកចូលរួមពីក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិសចំនួន៧៨នាក (ស្ត្រី ២៦នាក់ និងជនជាតិដើម ៥នាក់)។
សិក្ខាសាលានេះទទួលបានលទ្ធផល៖
• បានពិភាក្សាអំពីដំណើការក្នុងការរៀបចំ NDC 3.0 ក្រសួងស្ថាប័នដែលត្រូវតាមវិស័យដែលបានទទួលខុសត្រូវ ដោយស្របគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាទិភាពរបស់ក្រសួងស្ថាប័ន។
• បានស្វែងយល់អំពីឧបករណ៍ OHCHR toolkit ដែលឧបករណ៍នេះផ្តោតលើសិទ្ធិមនុស្ស ដើម្បីលើកកម្ពស់ អំណាច, ការចូលរួម, និងសមភាព ។ ឧបករណ៍នេះបញ្ជាក់ពីទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងប្រធានបទសំខាន់ៗ ដូចជា សមភាពយេនឌ័រ, សិទ្ធិជនជាតិដើម, ចំណេះដឹងប្រពៃណី, ការគ្រប់គ្រងធនធានធម្មជាតិផ្អែកលើសហគមន៍, និងដំណើរនៃអភិវឌ្ឍបៃតង ដោយមិនទុកនណាម្នាក់ចោលឡើយ។
• បានយល់ដឹងអំពីបទពិសោធន៍ និងការអនុវត្តល្អៗកន្លងមកក្នុងការរៀបចំ NDC ដែលឆ្លើយតបនឹងយេនឌ័រ និងបានពិភាក្សាបន្ថែមអំពីវិស័យេនឌ័ឱ្យកាន់តែប្រសើរជាងមុនសម្រាប់ NDC 3.0
•បានពិភាក្សាផុសផុលលើបញ្ចូលក្រុមជនងាយរងគ្រោះដោយផ្អែកលើករណីរបស់ជនដែលមានពិការភាព និងទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ។
