នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅខេត្តសៀមរាប អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក.ជ.អ.ច. បានរៀបចំសិក្ខា​សាលា​បណ្តុះបណ្តាល​ស្តីពី ការអភិវឌ្ឍដោយចីរភាព ជូនដល់មន្ត្រីរាជការ ក្រោមអធិបតីភាព ឯកឧត្តម យិន សំរាយ អគ្គលេខាធិការរង ក.ជ.អ.ច. តំណាងឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការ ក.ជ.អ.ច. និងលោក​ជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប និងមានការ ចូលរួមពី សហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត មន្ទីរពាក់ពទ្ធ័ ជុំវិញ​ខេត្តសៀមរាប និងមន្ទីរបរិស្ថានខេត្តបាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំចំនួន ៦០នាក់ ក្នុងនោះស្រី្តចំនួន ២១រូប។សិក្ខាសាលាបានពិភាក្សាផ្តោតលើគោលនយោបាយ លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការអភិវឌ្ឍន៍ដោយចីរភាព ចំណេះដឹងវិទ្យាសាស្ត្រ​នៃការប្រែប្រួល​អាកាសធាតុ សេដ្ឋកិច្ចចក្រា ការអភិវឌ្ឍន៍ទីក្រុង ទីក្រុងនិរន្តរភាព ការអភិរក្សជីវៈចម្រុះ វិទ្យាសាស្ត្រ និងនុវានុវត្តន៍ជាដើម។

  • Share on Social Media