Framework Agreement of the International Solar Alliance (ISA) Establishment

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិនឹងត្រូវដាក់ចូលក្នុង របៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤
......................................
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ 
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិជាមួយគណៈកម្មការទី៣នៃព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវអនុប្រធាន និងសមាជិកគណៈកម្មការទី៣ទាំងអស់។ ជាលទ្ធផលគណៈកម្មការទី៣ បានពិនិត្យ និងឯកភាពដាក់សេចក្តីព្រាងច្បាប់នេះចូលទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានស្នើសុំឱ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រូវបង្កើនការយល់ដឹងពីការប្រើប្រាស់ថាមពលស្អាត ថាមពលព្រះអាទិត្យនេះ ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ និងជំរុញការប្រើប្រាស់សូឡានេះឱ្យបានដល់ប្រជាពលរដ្ឋនៅជនបទសម្រាប់បង្កើនជីវភាព និងចូលរួមក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។

Photo Album

 

  • Share on Social Media