ចាប់ពីថ្ងៃទី ១៦-២០ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ បានចូលរួមវគ្គបណ្តុះបណ្តាលតាមរយៈប្រព័ន្ធវីដូពីចម្ងាយ ស្តីពីថាមពលស្អាត និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (Clean Energy and Emission Reduction) ដែលរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-សិង្ហបុរី ក្រោមការគាំទ្រពី Singapore Environment Institute និងNational Environment Agency ។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីមន្រ្តីរាជការមកពីស្ថាប័នពាក់ព័ន្ធចំនួន២២នាក់។ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺដើម្បីឱ្យសិក្ខាកាមទទួលបានការយល់ដឹងពីការចូលរួមរបស់ទីភ្នាក់ងារពាក់ព័ន្ធសិង្ហបុរីក្នុងការបង្កើតដំណោះស្រាយថាមពលស្អាតនិងកកើតឡើងវិញ សារៈសំខាន់នៃសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ប្រភេទនៃប្រភពថាមពលស្អាតនិងកកើតឡើងវិញ គោលការណ៍បច្ចេកទេស និងបច្ចេកវិទ្យាពាក់ព័ន្ធ ដើម្បីសម្រេចបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងសកម្មភាពអាកាសធាតុ ។ 

ជាលទ្ធផលនៃវគ្គបណ្ដុះបណ្ដាលរយៈពេល ៥ ថ្ងៃនេះ សិក្ខាកាមបានយល់ដឹងនិងសិក្សាបន្ថែមទៀតពីបទពិសោធន៍និងការអនុវត្ដល្អៗដែលប្រទេសសឹង្ហបុរីបានអនុវត្ដនាពេលកន្លងមក ក្នុងនោះរួមមាន៖ 

  • ផលប៉ះពាល់និងភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ 
  • ជម្រើសនៃការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព (Bioenergy Applications-Biomass Energy as an Alternative Energy) 
  • ប្រសិទ្ធភាពថាមពលនៅក្នុងវិស័យឧស្សាហកម្ម (Implementing Industrial Energy Efficiency Regulatory Requirements) 
  • ផែនការបៃតងរបស់សឹង្ហបុរី (Singapore Green Plan-SGP 2030) 
  • ប្រសិទ្ធភាពក្នុងការដោះស្រាយសំណល់ (Waste Infrastructure Solutions: Closing the Waste (Solid and Water)-Energy Loop) ទៅជាថាមពល
  • ការប្រើប្រាស់បច្ចេកវិទ្យាពាក់ព័ន្ធនឹងថាមពលស្អាតនិងកកើតឡើងវិញពោលគឺបច្ចេកវិទ្យាសូឡា ការបង្កើតនិងការប្រើប្រាស់បន្ទះសូឡា។  បន្ថែមពីនេះ សិក្ខាកាមក៏បានពិភាក្សាក្រុម និងធ្វើបទបង្ហាញលើប្រធានបទ “The low carbon pathway and its advantage” និង “Opportunities and Challenges faced by countries in emission reduction strategies”។ 





  • Share on Social Media