ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ស៊ុំ ជាតិ អនុប្រធាននាយកដ្ឋាន និងលោក លន់ លីដូ ប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំត្រៀមរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(LDCs)ស្តីពីការប្រែប្រួលអាកាស នៅទីក្រុងបោន ប្រទេសអាល្លឺម៉ង់។ កិច្ចប្រជុំនេះ ដឹកនាំ និងសម្របសម្រួលដោយ លោក Evans Njewa ប្រធានថ្មីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដោយមានការចូលរួមពីប្រតិភូតំណាងបណ្តាក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួច សរុបចំនួនប្រមាណ ៩៥ រូប។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមរបស់ LDCs និងពិនិត្យ ពិភាក្សាលើផ្នែកសំខាន់ៗមួយចំនួនដូចជា ផ្នែក Adaptation, Mitigation, Article 6, Loss and Damage, Climate Finance, Technology, Capacity Building និងGender &Cross cutting ដែលក្រុមប្រទេសអភិវឌ្ឍន៍តិចតួចត្រូវត្រៀមសម្រាប់កិច្ចប្រជុំ SBI/SBSTA-60។ ជាលទ្ធផល កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ដូចមានរៀបរាប់ខាងលើ ដោយបានស្នើឱ្យប្រធានក្រុមតាមផ្នែកនិមួយៗត្រូវរៀបចំចំណុចសំខាន់យកទៅពិភាក្សាបន្ថែមនៅក្នុងកិច្ចប្រជុំ SB60។ 

ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ស៊ុំ ជាតិ និងខ្ញុំបាទ លន់ លីដូ ក៏បានជួបប្រជុំជាមួយលេខាធិការដ្ឋាននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ដើម្បីពិនិត្យមើលអំពីវឌ្ឍនៈភាពនៃការរៀបចំគំនិតផ្តួចផ្តើមគម្រោងថ្នាក់តំបន់ស្តីពី Needs based finance (NBF) ដែលនឹងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទទួលបាននូវតម្រូវការហិរញ្ញប្បទានដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គំនិតផ្តួចផ្តើមនេះមានគម្រោងចំនួន៣ រួមមាន៖ ១)Sustainable Urban Mobility ២) Agriculture  និង ៣) Nature based solutions for Ecosystems ដែលគម្រោងទាំង៣នេះ នឹងត្រូវអនុវត្តន៍រួមគ្នា៦ប្រទេស រួមមានកម្ពុជា ផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ លោក ស៊ុំ ជាតិ បានជម្រាបជូនលេខាធិការដ្ឋាននៃអនុសញ្ញាUNFCCC អំពីសារៈសំខាន់នៃគម្រោងនេះ ដែលនឹងជួយដល់ការអនុវត្តផែនការNDC, NAP និងការអនុវត្តផែនការអភិវឌ្ឍរយៈពេលវែងប្រកបដោយអព្យាក្រឹតការបូនរបស់កម្ពុជា។  បន្ថែមលើនេះ លោកបានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងការចូលរួមជាសកលក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈយុទ្ធនាការការដាំដើមឈើយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ យុទ្ធការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និង យុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន ដែលមានការចូលរួមសិស្សានុសិស្ស និងប្រជាជន ប្រមាណជាង៨លាននាក់។ ជំហានបន្ទាប់លេខាធិការដ្ឋាន នឹងធ្វើការពិគ្រោះយោបល់បន្ថែមជាមួយប្រទេសជាសមាជិកដើម្បីផ្តល់ធាតុចូលបន្ថែមទៅក្នុងទស្សនទានទាំង៣ ការជ្រើសរើសស្ថាប័នអនុវត្ត ការជ្រើសរើសអង្គភាពមានសម្បទា (AE)។ 





  • Share on Social Media