National and World Environment Day 2020, Rreserve Biodiversity for Ourselves
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈអនុក្រឹត្យលេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥មិថុនា ជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០២០នេះ ប្រធានបទរបស់ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា គឺ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា»។ តើជីវៈចម្រុះមានសារៈសំខាន់ដល់យើងទាំងអស់គ្នាដូចម្តេច? តើការអភិរក្សជីវៈចម្រុះនៅកម្ពុជាកំពុងអនុវត្តដូចម្តេច? តើការផ្សព្វផ្សាយពង្រឹងចំណេះដឹងស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា មានតួនាទីសំខាន់ដូចម្តេចខ្លះ? នៅពេលនេះ ចម្លើយទាំងអស់នឹងបង្ហាញ ក្នុងកិច្ចពិភាក្សាស្តីពី«ការអភិរក្សជីវៈចម្រុះនៅកម្ពុជា» ដែលរៀបចំឡើងដើម្បី ដោយនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន។ កិច្ចពិភាក្សាសម្របសម្រួលដោយ លោកស្រី ឃឹមភុន កេសរ និងវាគ្មិនកិត្តិយសចូលរួមៈ ១- លោកជំទាវ ចាន់សុម៉ាលី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ២- លោក ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន សូមចូលរួមទស្សនាដូចតទៅ សូមអរគុណ!
- Date of publication: 1 Jun 2020
- Institution: Ministry of Environment (MoE), National Council for Sustainable Development (NCSD)
- Author: MoE
- Language: English
- Type: Video
- Length: