យុទ្ធនាការដាំកូនឈើ នៅមជ្ឃមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

  • Date of publication: 27 August 2020
  • Institution: ក្រសួងបរិស្ថាន (MoE), ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD)
  • Author: BESD Project/DAPF & CCCA Programme/DCC
  • Language: Khmer
  • Type: Album
  • Photos Number: 8

យុទ្ធនាការដាំកូនឈើ នៅមជ្ឃមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ក្រសួងបរិស្ថានក្រោមគម្រោង ការជំរុញបរិយកាសអំណោយផល សម្រាប់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា បានរៀបចំយុទ្ធនាការដាំកូនឈើជាលក្ខណៈទ្រង់ទ្រាយធំនៅមជ្ឃមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួង បរិស្ថាន ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខធិការក្រសួងបរិស្ថាន លោកស្រី Sonali Dayaratne  អនុប្រធានតំណាងប្រទេសនៃយូអិនឌីភីប្រចំាកម្ពុជា ឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយដ្ឋាន និងនាយកដ្ឋាននៃក្រសួងបរិស្ថាន អាជ្ញាធរដែនដី និងមន្ត្រីឧទ្យាននុរក្ស ប្រមាណ២៧០​រូប។

ក្នុងឱកាសនោះ កូនឈើសរុបចំនួន ១០០០ដើម មានប្រភេទបេង ធ្នង់ ក្រញូង និងឈើទាល ត្រូវបានដាំក្នុង​​មជ្ឈម​​ណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន ខេត្តសៀមរាបដែលពិធីដាំកូនឈើនាថ្ងៃនេះមានគោលបំណងចូលរួមចំណែកស្តារគម្របព្រៃឈើឡើងវិញ និងបំផុសស្មារតីដល់ប្រជាជន និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃព្រៃឈើដល់សាធារណៈជន។