រាជធានីភ្នំពេញនៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩៖ អគ្គលេខាធិកាដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានរៀបចំកិច្ចប្រជុំលើកទី៤រវាង ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុនិងដៃគូអភិវឌ្ឍន៍ ក្រោមការសម្របសម្រួលដោយ ឯកឧត្តម ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដែលមានការចូលរួមពីស្រ្តីចំនួន៩រូបនិងបុរសចំនួន៣៥រូប ជាតំណាងពីដៃគូអភិវឌ្ឍន៍ចំនួន១២ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុចំនួន១៧ស្ថាប័ន និងមន្រ្តីរបស់អគ្គលេខាធិកាដ្ឋាន។ កិច្ចប្រជុំបានផ្តោតទៅលើរបៀបវារៈសំខាន់ចំនួន៤៖ ផែនទីបង្ហាញផ្លូវនៃការអនុវត្តការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនីតិវិធីនៃការស្នើសុំលិខិតមិនជំទាស់ចំពោះគម្រោងមូលនិធិអាកាសធាតុបៃតងសូចនាករតាមដានរួមសម្រាប់ការប្រែប្រួលអាកាសធាតុ និងកម្មវិធីពាក់ព័ន្ធផ្សេងៗរវាងក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុនិងដៃគូអភិវឌ្ឍន៍។

កិច្ចប្រជុំបានអនុម័ត្តលើរបាយការណ៍ផែនទីបង្ហាញផ្លូវនៃការអនុវត្តការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងសូចនាករតាមដានរួមសម្រាប់ការប្រែប្រួលអាកាសធាតុ ជាមួយនឹងយោបល់កែរសម្រួលខ្លះជូនទៅនាយកដ្ឋានប្រែប្រួលអាកាសធាតុដើម្បីយកទៅកែរលម្អរបញ្ចប់កសារទាំងពីរ។ សុចនាករតាមដានរួមសម្រាប់ការប្រែប្រួលអាកាសធាតុគឺ កម្រិតត្រៀមស្ថាប័នក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ(ពីCSDGគោលដៅ១៣ និង NSDP)­ផ្នែកព័ត៌មាន។ សិក្ខាកាមកាមក៏មានស្វែងយល់ពីកម្មវិធីត្រៀមGCFរបស់កម្ពុជា និងផ្លាសប្តូរព័ត៌មានអំពីកិច្ចផ្តួចផ្តើមថ្មីអំពីគម្រោងប្រែប្រួលអាកាសធាតុ(ដូចជា កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ និង កម្មវិធីកិច្ចផ្តួចផ្តើមមេគង្គរបស់ធនាគារពិភពលោក)។

កិច្ចប្រជុំរវាងក្រុមការងារប្រែប្រួលអាកាសធាតុនិងដៃគូអភិវឌ្ឍន៍ប្រារព្ធឡើងជាទាងទាត់រាងរាល់៦ខែម្តង។ វេទិកានេះផ្តល់ជាកាសសម្រាប់ពិភាក្សាគោលនយោបាយនិងការសម្របសម្រួលរវាងភាគីពាក់ព័ន្ធទាំងអស់លើការងារប្រែប្រួលអាកាសធាតុនៅកម្ពុជា ដើម្បីជាប្រយោជន្នពង្រឹងប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍។

 

  • Share on Social Media