នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ អមដោយឯកឧត្តម ស៊ុំ ធី អគ្គនាយក លោកឃិន ម៉េងឃាងប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ និងលោក ឡុង សូណាអនុប្រធាននាយកដ្ឋានប្រែប្រួលអកាសធាតុ បានដឹកនាំកិច្ចប្រជុំសហប្រតិបត្តការប្រចាំខែជាមួយ UNDP Cambodia ដែលដឹកនាំដោយលោក Shakeel Ahmad នាយករងប្រចាំប្រទេស និងសហការី។

ក្នុងឱកាសនោះ UNDP បានចូលរួមអបអរសារទរជូនចំពោះក្រសួងបរិស្ថានដែល បា​ន​ទទួល​ជោគជ័យ​ក្នុងការរៀបចំ និងដាក់ឯកសារ NDC3.0 ជូនដល់ UNFCCC និងអង្គប្រជុំឯកភាពគ្នា​ក្នុងការរៀប​ចំក្របខ័ណ្ឌផែនការ​ហិរញ្ញវត្ថុ និងប្រព័ន្ធតាមដាននិងកត់ត្រានៃ NDC 3.0 និងការកៀរគរធនធាន​ហិរញ្ញប្បទានអាកាសធាតុផ្សេងទៀតដូចជា GEF  ជាដើម្បី ចូលរួមការដោះស្រាយការប្រែប្រួលអាកាសធាតុ និងសម្រេចគោលដៅកម្ពុជាមានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។






  • Share on Social Media