នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ លោកស្រី ទិន សុភ័ស អនុប្រធាននាយកដ្ឋាន លោក លន់ លីដូ ប្រធានការិយាល័យ និងមន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ក្នុងការរៀបចំ «សិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីការបញ្ជ្រាបសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងផែនការតាមវិស័យរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ» ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារស៊ីប្រ៊ីសនិងវីឡា (Sea Breeze Hotel & Villa) ខេត្តព្រះសីហនុ។ 

កិច្ចប្រជុំបានពិភាក្សា និងសម្រេចលទ្ធផលដូចខាងក្រោម៖

១. ពិភាក្សាអំពីការកំណត់ពេលវេលា និងដំណើរការនៃការរៀបចំសិក្ខាសាលា រួមមាន៖ លិខិតអញ្ជើញទៅ AMS ថ្នាក់ដឹកនាំ ពេលវេលានៃការចុះឈ្មោះអ្នកចូលរួម សមាសភាពថ្នាក់ដឹកនាំចូលរួមបើកនិងបិទសិក្ខាសាលា ទីតាំងរៀបចំសិក្ខាសាលា និងទីតាំងទស្សនកិច្ចសិក្សា ការរៀបចំអាហារស្វាគមន៍...

២. អង្គប្រជុំស្នើពន្លឿនផ្ញើលិខិតអញ្ជើញទៅ AMS ក្នុងសប្តាហ៍ទី១ ខែមេសា ដើម្បីទុកពេលឱ្យអ្នកចូលរួមមានពេលវេលាគ្រប់គ្រាន់រៀបចំលិខិតធ្វើដំណើរផ្លូវការសម្រាប់ចូលរួមសិក្ខាសាលា 

៣. GIZ  អាចគាំទ្រអ្នកចូលរួម ចំនួន៤នាក់ពីប្រទេស AMS នីមួយៗ ដោយឡែកសម្រាប់កម្ពុជា អាចគាំទ្រអ្នកចូលរួម សរុបចំនួន៨រូប (២ថ្នាក់ជាតិ និង២ថ្នាក់ក្រោមជាតិ) និងអ្នករៀបចំកម្មវិធី។ ដោយឡែក សម្រាប់សមាជិក CCTWG អាចចូលរួមតាមប្រព័ន្ធ online

៤. GIZ ស្នើរៀបចំវីដេអូពីចម្ងាយផងដែរ (hybrid platform) និងស្នើសុំរៀបចំអាហារស្វាគមន៍ប្រតិភូ និងភ្ញៀវកិត្តិយល នាយប់ថ្ងៃទី២៤ ឬថ្ងៃទី២៥ ខែមេសា (ស្នើសុំការសម្រេចពីថ្នាក់ដឹកនាំ)

៥. ស្នើសុំកិច្ចប្រជុំបន្ទាប់ជាមួយក្រុមការងារដើម្បីពិនិត្យវឌ្ឍនភាពការងារនាថ្ងៃទី១៩ មេសា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ ក្រុមការងារ GIZ ប្រចាំនៅកម្ពុជាស្នើសុំជួបប្រជុំជាមួយក្រុមការងារនាយកដ្ឋានបន្ថែមទៀត នៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ដែលពេលវេលានឹងបញ្ជាក់តាមតេលេងក្រោម។ 



  • Share on Social Media