ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់វិស័យកិច្ចគាំពារសង្គម និងកិច្ចការពារកុមារចូលក្នុង NDC 3.0
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការគាំទ្របច្ចេកទេសពីក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានពិគ្រោះយោបល់លើធាតុចូលវិស័យកិច្ចគាំពារសង្គម និងកិច្ចការពារកុមារចូលក្នុងផែនការជាតិរួមចំណែកការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0 ក្រោមអធិបតីភាពឯកឧត្តម សុខ ប៊ុនថា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមប៉ាក សុខារ៉ាវុធ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោកស្រី Alissar Checker តំណាងប្រចាំប្រទេសរបស់ UNDP និងអ្នកចូលរួមប្រមាណ៤៥ រូប។
ជាលទ្ធផល អង្គសិក្ខាសាលា បានកំណត់ពីបញ្ហាប្រឈម និងកំណត់វិធានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ចំនួន២ ដោយផ្តោតលើ៖១)ការពង្រីកសេវាសង្គម និងការអនុវត្តដែលបន្ស៊ាំការប្រែប្រួលអាកាសធាតុនៅមណ្ឌលស្តានិតិសប្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង២)ការបង្កើនសមត្ថភាពសម្រាប់អ្នកធ្វើកាសង្គម និងសហគមន៍ដែលងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ។