ប្រភព: វិទ្យុបារាំងអន្តរជាតិ (RFI)
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអង្គារ ទី១ធ្នូនេះ គឺលោកទិន ពន្លកអគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន។ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកទិនពន្លកដែលកំពុងចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្តីពីអាកាសធាតុរៀបចំក្នុងប្រទេសបារាំងបានប្រាប់ឲ្យដឹងពីវិធានការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ យោងតាមលោក ទិន ពន្លក កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍មួយដែលកំពុងរងគ្រោះដោយការប្រែប្រួលអាកាសធាតុក្នុងភពផែនដី និងសង្ឃឹមថាសន្និសីទអន្តរជាតិពេលនេះជាឱកាសចុងក្រោយដែលប្រទេសទំាងអស់ក្នុងលោកត្រូវរកឲ្យបាននូវកិច្ចព្រមព្រៀងមួយក្នុងការទប់ស្កាត់សីតុណ្ហភាពមិនឲ្យលើសពី២អង្សាចាប់ពីពេលនេះទៅដំណាច់សតវត្សទី២១។