នាយកដ្ឋាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ

នាយកដ្ឋាន រដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ

បន្ថែមទៀតអំពី DAPF

អាទិភាពគន្លឹះសម្រាប់នាយកដ្ឋាន

  • បង្កើតយន្តការសម្រាប់ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាពនៅថ្នាក់ក្រោមជាតិ ដោយសហការជាមួយអភិបាលខេត្ត
  • ផ្តល់សេវាគាំទ្រដែលមានប្រសិទ្ធភាពដល់ក.ជ.អ.ច. និងអគ្គលេខាធិការដ្ឋានលើកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
  • ពង្រឹងសមត្ថភាពរដ្ឋបាលនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ក្នុងការទទួលបាន និងគ្រប់គ្រងហិរញ្ញវត្ថុអភិវឌ្ឍន៍ដោយចីរភាព

ថវិកានិងបុគ្គលិកអគ្គលេខាធិការដ្ឋាន​ ក.ជ.អ.ច.

Mandate

ក.ជ.អ.ច. មានរចនាសម្ព័ន្ធ និងក្របខ័ណ្ឌផែនការទំនើបទាន់សម័យ អាចបត់បែនបាន អាចឆ្លើយតបបាន ប្រតិបត្តិការបានពេញលេញ និងដែលត្រូវបានទទួលស្គាល់ថា កំពុងសម្រេចលទ្ធផលជាក់លាក់សម្រាប់ប្រជាជនកម្ពុជា។

នាយកដ្ឋានរដ្ឋបាល​ ផែនការ និងហិរញ្ញវត្ថុ មានតួនាទី​និងភារកិច្ច​ដូចខាងក្រោម៖

  • គ្រប់គ្រងផ្នែករដ្ឋបាល​និងសម្របសមរួលការងារ​របស់​អគ្គលេខាធិការដ្ឋាន
  • គ្រប់គ្រង​និង​ចរាចរឯកសារ​របស់​អគ្គលេខាធិការដ្ឋាន
  • លើក​សំណើរ​និង​សម្របសម្រួល​ការងារលទ្ធកម្ម​សាធារណៈ​របស់​អគ្គលេខាធិការដ្ឋាន
  • គ្រប់គ្រងបញ្ជី​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តតិ​ ឧបករណ៍ និង​សម្ភារៈ​ការិយាល័យ​របស់​អគ្គលេខាធិការដ្ឋាន
  • គ្រប់គ្រង​និង​ការកសាងសមត្ថភាព​មន្រ្តីរាជការ​និងបុគ្គលិក​ទាំងក្នុង​ក្របខ័ណ្ឌ​និងក្រៅក្របខ័ណ្ឌ​របស់​អគ្គលេខាធិការដ្ឋាន
  • គ្រប់គ្រង​គណនេយ្យ​និង​ហិរញ្ញវត្ថុ​របស់​អគ្គលេខាធិការដ្ឋាន
  • គ្រប់គ្រង​ការងារ​ពិធីការ​របស់​អគ្គលេខាធិការដ្ឋាន
  • គ្រប់គ្រងការងារសង្គមកិច្ច​របស់​អគ្គលេខាធិការដ្ឋាន
  • សម្របសម្រួល​ការរៀបចំផែនការសកម្មភាព​ ផែនការវិកា និងផែនការពិនិត្យ​ វាយតម្លៃ និង- ធ្វើកំណត់ហេតុនិងរបាយការ៍ប្រជុំ​របស់​អគ្គលេខាធិការដ្ឋាន
  • រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ​របស់​នាយកដ្ឋាន​និងរបស់​អគ្គលេខាធិការដ្ឋាន
  • ទទួលអនុវត្ត​ភារកិច្ច​ផ្សេងៗទៀត​តាមការ​ប្រគល់ជូនពីអគ្គលេខាធិការ ​ក.ជ.អ.ច.។
Access to private documents